Actions

Joomla info page/km-KH

From Joomla! Documentation

< Joomla info page
Revision as of 20:47, 1 October 2010 by Hengsovann (Talk | contribs)

Contents

ខ្មែរ Khmer

តើ​ Joomla ជា​អ្វី?

Joomla ជា​ប្រព័ន្ធ​គ្រប់គ្រង​មាតិកា​ដែល​​ទទួល​បាន​រង្វាន់​ជ័យលាភី (CMS) ។ ប្រព័ន្ធ​នេះ​អាច​ឲ្យ​អ្នក​បង្កើត​នូវ​ស្ថាន​បណ្ដាញ និង​កម្មវិធី​ប្រើប្រាស់​លើ​បណ្ដាញ​ដ៏​​អស្ចារ្យ ។ រួម​មាន​​ទស្សនៈ​វិស័យ​ជាច្រើន​ ៖ ភាព​ងាយស្រួល​ប្រើប្រាស់ និង ភាព​អាច​ពង្រីក​បាន ទាំង​នេះ​ធ្វើ​ឲ្យ​ Joomla ក្លាយ​ទៅ​ជា​កម្មវិធី​ស្ថាន​បណ្ដាញ​ដ៏​ល្បីល្បាញ ។ ជា​រួម Joomla ជា​ដំណោះ​ស្រាយ​កូដ​​ទូលាយ​ដែល​ឥត​គិត​ថ្លៃ​សម្រាប់​អ្នក​រាល់​គ្នា ។ សារប្រយោជន៍​របស់ Joomla! រួម​មាន៖

  • ងាយ​ស្រួល​ដំឡើង
  • ការ​ថែទាំ​ស្ថាន​បណ្ដាញ​មាន​លក្ខណៈ​សាមញ្ញ
  • កម្រិត​សុវត្ថិភាព និង​ស្ថិរភាព​ខ្ពស់
  • ផ្នែក​បន្ថែម​ដែល​ឥត​គិត​ថ្លៃ និង​ពាណិជ្ជកម្ម​ដ៏​មាន​ឥទ្ធិពល
  • ពុម្ព​ដ៏​សម្បូរ​បែប​សម្រាប់​ផ្លាស់ប្ដូរ​រាងរៅ​របស់​ស្ថាន​បណ្ដាញ​របស់​អ្នក

ទីណា​អាច​ទទួល​បាន​នូវ​ Joomla?

ទីណា​អាច​ទទួល​​បាន​នូវ​ផ្នែក​បន្ថែម?

ទីណា​អាច​ទទួល​បាន​នូវ​ឯកសារ​សម្រាប់ Joomla?

កន្លែង​ទទួល​ការ​គាំទ្រ​សម្រាប់ Joomla?

ព្រឹត្តិការណ៍​តំបន់ / ទិវា​ជូម្ល៉ា

បណ្ដា​សហគមន៍​មូលដ្ឋាន​ទូទាំង​ពិភព​លោក​រៀបចំ​ទិវា​ Joomla ។ ទិវា​ជូម្ល៉ា ជា​ព្រឹត្តិការណ៍​​ដែល​បាន​បង្កើត​ឡើង​សម្រាប់​តែ​បណ្ដា​អ្នក​ប្រើប្រាស់​ និង​គម្រោង​ជូម្ល៉ា​ ហើយ​ជា​ទូទៅ​តែងតែ​ទាក់ទាញ​អ្នក​ស្តាប់​ក្នុង​តំបន់ ។ ព័ត៌មាន​បន្ថែម៖ http://community.joomla.org/events/joomla-days.html

ក្រុម​អ្នក​ប្រើប្រាស់​ជូម្ល៉ា (JUG)

ក្នុង​អ្នកប្រើប្រាស់​ជូម្ល៉ា​ក្នុង​មូលដ្ឋាន (JUG) ជា​មធ្យោបាយ​មួយ​ដ៏​ប្រសើរ​ក្នុង​ការ​ជួបជុំ​អ្នក​ថ្មីៗ ទទួល​បាន​នូវ​ជំនួយ​គម្រោង ឬ​ចែក​រំលែក​ចំណេះវិជ្ជា​ជា​មួយ​បណ្ដា​អ្នកប្រើប្រាស់​ជូម្ល៉ា​ដទៃ​ទៀត ។ ជូម្ល៉ា​មាន​នៅ​គ្រប់​ទីកន្លែង​ ហេតុនេះ​សូម​ពិនិត្យ​មើល​ថា​តើ​​ក្នុង​តំបន់​របស់​អ្នក​មាន​ JUG ហើយ​ឬ​នៅ​? បើ​ពុំ​ទាន់​មាន​ទេ អ្នក​អាច​ពិចារណា​បង្កើត​ក្រុម​នេះ​ឡើង​បាន ។


របៀប​រួម​វិភាគទាន​ដល់ Joomla?

  • ឆ្លើយ​នឹង​សំណួរ​ក្នុង​វេទិកា​ Joomla! ណា​មួយ​ក៏​បាន(link to: Where to get support for Joomla?)
  • សរសេរ ឬ​បកប្រែ​ការ​បង្រៀន ឬ​ឯកសារ (link to: Where to get documentation for Joomla?)
  • អភិវឌ្ឍន៍​ផ្នែក​បន្ថែម ឬ​ពុម្ព
  • សាកល្បង ឬ​ បញ្ចេញ​មតិយោបល់​ចំពោះ​របាយការណ៍​បញ្ហា៖ http://docs.joomla.org/How_do_you_report_a_bug%3F
  • ចូលរួម​ក្រុម​ការងារ​ Joomla!
  • ជួយ​ជ្រោមជ្រែង​នូវ​ព្រឹត្តិការណ៍ Joomla!
  • រួម​វិភាគទាន​ក្នុង​មធ្យោបាយ​ផ្សេងៗ​ទៀត សូម​អាន http://contribute.joomla.org/